បែកធ្លាយមូលហេតុ Davikah និង Baifern ​​មិនសូវស្និតស្នាលគ្នាដូចកាលពីមុន! តាមពិតមានរឿងចឹងសោះ!

ប្រិយមិត្តជាច្រើនប្រាកដជាជ្រាបហើយថា ទំនាក់ទំនងរវាងតារាសម្ដែងថៃស្រីល្បីឈ្មោះកញ្ញា Davikah និង Baifern គឺជាមិត្តល្អនិងគ្នា ហើយតែងតែទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង ខណៈពេលដែលអ្នកទាំងពីរបង្ហាញភាពស្និតស្នាលជាមួយគ្នា។

តែយ៉ាងណាមិញ ស្រាប់តែមួយរយៈពេលចុងក្រោយនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាចាប់អារម្មណ៍ឃើញថា តារាស្រីទាំងពីរដួងនេះពុំសូវស្និតស្នាលនិងគ្នាដូចកាលពីមុននោះទេ រហូតដល់អ្នកខ្លះកើតរឿងសង្ស័យថាអ្នកទាំងពីរមានបញ្ហាអ្វីថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ មានហ្វេនផេកមួយបានទម្លាយពីមូលហេតុដែលធ្វើឲ្យតារាសម្ដែងស្រីទាំងពីរដួងនេះ លែងសូវស្និតស្នាលនិងគ្នាដូចកាលពីមុន។

ក្នុងនោះគេបានរៀបរាប់ថា «មុន Baifern និង Mai Davikah ស្រលាញ់គ្នាខ្លាំងណាស់ រហូតហ្វេនៗ គិតថាពីរនាក់ហ្នឹងស្រលាញ់គ្នា ព្រោះរួមការងារជាមួយគ្នារហូត ដោយសារអ្នកចាត់ការជាមួយគ្នា ប៉ុន្តែដោយសារ Baifern មានជម្លោះជាមួយអ្នកចាត់ការដែលពេលនេះជាអ្នកចាត់ការ Mai Davikah ទើបធ្វើឲ្យ Mai Davikah និង Baifern មានគម្លាតគ្នាខ្លាំង គឺ Baifern លែងសូវស្និតMai Davikah ទើបប៉ុន្មានឆ្នាំមកនេះ Mai Davikah ក៏មកស្និតជាមួយ Mint វិញ គឺទៅដើរលេងឈៀងម៉ៃ សមុទ្រ ប្រទេសហុងកុងជាមួយគ្នារហូត…»

អត្ថបទដោយ៖ស៊ីវលី