ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលរៀបមង្គលការហើយ តារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា និងស្វាមី បានចំណាយពេលវេលាជាមួយនិងគ្នា ដើរលេងកំសាន្តទៅកាន់ប្រទេសបែ៉កអឺុរ៉ុបយ៉ាងសប្បាយរីករាយជាមួយនិងគ្នា។
ក្នុងនោះផងដែរ ថ្មីៗនេះមុនពេលជិតវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ តារាចម្រៀងស្រីរូបនេះនិងស្វាមី បានធ្វើឲ្យហ្វេនៗជាច្រើនចង់លើសជាតិស្ករ នៅពេលដែលគ្រប់គ្នាបានឃើញរូបភាពដែលអ្នកនាង និងស្វាមីដើរលេងកំសាន្តនៅឯប្រទេសម៉ូណាកូ ដែលជាប្រទេសដែលមានទេសភាពដ៏ស្រស់ស្អាតទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែច្រណែនដ៏គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ដែលមានពេលវេលាដើរកំសាន្តជាមួយគ្នាយ៉ាងផ្អែមល្ហែមទៅកាន់ប្រទេសជាច្រើនបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី