ស្អាតខ្លាំងណាស់! Patricia ចូលរួមកម្មវិធីបង្ហាញម៉ូតក្នុងឈុតពណ៌បៃតងលេចធ្លោរណាស់!(មានរូបភាព)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា បច្ចុប្ប​ន្ននេះតារាសម្ដែងថៃស្រីកញ្ញា Patricia Good កំពុងតែមានប្រជាប្រិយភាពយ៉ាងខ្លាំង ពិសេសនោះគឺនាងតែងតែលេចមុននៅក្នុងកម្មវិធីល្បីៗជាច្រើនផងដែរ។

ជាក់ស្ដែងថ្មីៗនេះ នាងមានកិត្តិយសបានចូលរួមកម្មវិធីបង្ហាញម៉ូតដ៏ប្រណីត L’Officiel Fashion Destination Paris 2020 នៅ InterContinental Paris Le Grand ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។

ក្នុងនោះផងដែរ គ្រប់គ្នាបានឃើញតារាស្រីរូបនេះបង្ហាញខ្លួនជាមួយនិងរ៉ូបពណ៌បៃតងយ៉ាងទាក់ទាញ និងរលើបរលោងមើលទៅពិតស្រស់ស្អាតនិងលេចធ្លោរខ្លាំងណាស់ នរណាឃើញក៏ពោលពេលសរសើរថាពេញចិត្តនិងរ៉ូបមួយនេះរបស់នាងខ្លាំងណាស់៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី