មិននឹកស្មានសោះ! កម្ពស់ដ៏ខ្ពស់ស្រឡះរបស់តួអង្គក្នុងរឿងភាគបុរាណចិននីមួយៗ សុទ្ធតែត្រូវបានជំនួយដោយរបស់នេះ…
ជាការពិតណាស់ នៅពេលដែលទស្សនានូវរឿងភាគបុរាណចិនម្ដងៗ ប្រិយមិត្តប្រហែលជាលួចស្ងើចសរសើរនូវសម្រស់ដ៏ស្រស់ស្អាតរបសតារាសម្ដែងប្រុស-ស្រី អមជាមួយនឹងកម្ពស់ខ្ពស់ស្រឡះរបស់ពួកគេ ដែលមើលទៅស្អាតគ្មានទាស់ត្រង់ណា។
យ៉ាងណាមិញ នៅពីក្រោយរូបរាងស្រស់ស្អាតដែលពួកគេបានបង្ហាញប្រិយមិត្ត វាពិតជាមិនងាយស្រួលឡើយ ពោលគឺពួកគេត្រូវស្លៀកសម្លៀកសំលៀកបំពាក់ក្រាស់ច្រើនជាន់ ហើយត្រូវព្យាយាមថែរក្សារូបរាងកុំឲ្យឡើងគីឡូចៀសវៀងមើលទៅធាត់ពេលដែលស្លៀកច្រើនជាន់។
ជាងនេះទៅទៀត ពួកគេតម្រូវឲ្យពាក់ស្បែកជើងដែលមានបាតក្រាស់ខ្មឹក និងធ្ងន់ដែលពិបាកក្នុងការដើរថែមទៀតផង ក៏ព្រោះថាបែបនេះនឹងធ្វើឲ្យពួកគេមានកម្ពស់ខ្ពស់មើលទៅកាន់តែស្រស់ស្អាតជាមួយសម្លៀកបំពាក់បុរាណ៕
តោះទៅមើលរូបភាពបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ