ទ្រាំមិនបាននឹង PM2.5! តារាថៃរូបនេះសុខចិត្តផ្លាស់ទីលំនៅទៅនៅតាមខេត្ត ទិញផ្ទះថ្មីភ្លាមៗម៉ងចាំកាល!

កញ្ញា Bowie Atthama បាននិយាយថាក្នុងរយៈពេល១-២ខែចុងក្រោយនេះនាងស្ទើរតែគេងមិនបានសោះ ហើយមានអារម្មណ៍ថាមិនស្រឡះក ថ្ងៃខ្លះដល់ថ្នាក់ឈឺក! នាងគិតថារាងកាយរបស់នាងងាយនឹងរងការប៉ះពាល់ពី PM2.5 ទើបនាងសម្រេចចិត្តប្តូរទីលំនៅទៅនៅខេត្ត Khaoyai វិញ។

ចំណែករឿងទៅជួបគ្រូពេទ្យគឺនាងមិនទាន់បានទៅជួបនៅឡើយព្រោះគ្រូពេទ្យមាន Queue រងចាំច្រើន ហើយស្ទើរតែមិនទទួលលុះត្រាមានការណាត់ត្រឹមត្រូវ។ ដំបូងឡើយនាងជាប់ថតរឿងក្នុងក្រុងទើបមិនទាន់ហ៊ានទិញផ្ទះនៅឯខេត្ត តែពេលនេះនាងបានទិញផ្ទះនៅ Khao Yai រួចរាល់ហើយព្រោះនាងឲតម្លៃលើបរិយាកាសរស់នៅជាជាងការតែត្រូវធ្លាក់ខ្លួនឈឺព្រោះការងារ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ posttoday.com