គ្រាន់តែចាក់បញ្ចាំងថ្ងៃដំបូងភ្លាម! រឿងភាគ “និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២” មានអ្នកចូលទស្សនាច្រើនដល់ថ្នាក់នេះផង?

ជាការពិតណាស់ ប្រិយមិត្តមួយចំនួនប្រហែលជាបានទស្សនាខ្លះៗ មកហើយនូវរឿងភាគដ៏ល្បី “និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២” រឺ “Eternal Love of Dream” ដែលបានចេញកាលពីថ្ងៃទី ២២ ខែ មករា កន្លងទៅនេះរួចមកហើយ។

បើយោងតាមប្រភពពត៌មាន HK01 បានបញ្ជាក់ប្រាប់ឲ្យដឹងថា រឿងភាគដ៏ល្បីមានការចូលរួមសម្ដែងពីតារាស្រីកូនកាត់មុខស្រស់ Diralba និងតារាសម្ដែងកម្ពស់ខ្ពស់ស្រឡះ Gao Wei Guang នេះ មានអ្នកចូលទស្សនាតាមរយៈប្រព័ន្ធអនឡាញដល់ទៅជាង ១៩០ លានដង ដែលវាពិតជាការចាប់ផ្ដើមដ៏ទទួលបានជោគជ័យមួយសម្រាប់ក្រុមអ្នកផលិតរឿងភាគ ក៏ដូចជាក្រុមតារាសម្ដែងផងដែរ។

After Footer (Active) - damrei Mr1 Zone2

មិនតែប៉ុណ្ណោះ ក៏មានមតិសរសើរជាច្រើនតាមរយៈបណ្ដាញសង្គម Weibo រឿងភាគមួយនេះពិតជារៀបចំបានល្អ និងមិនធ្វើឲ្យទស្សនិកជនជាច្រើនដែលចំណាយពេលរង់ចាំដល់ទៅជិត ២ ឆ្នាំខកបំណងឡើយ។ជាងនេះទៅទៀត ទើបតែចាក់បញ្ចាំងបានប៉ុន្មានថ្ងៃប៉ុណ្ណោះ រឿងភាគមួយនេះក៏ក្លាយជាប្រធានបទដ៏ល្បីមួយក្នុងសង្គម Weibo និងត្រូវបានមនុស្សជាច្រើនស្វែងរកថែមទៀតផង៕

ចុះប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគមានបានទស្សនារឿងភាគមួយនេះហើយ រឺនៅ?

 

អត្ថបទដោយ៖ ស្រីពេជ្រ