ជាតារាសម្ដែងកំពុងមានប្រជាប្រិយភាពមួយរូប និងលេចមុខក្នុងរឿងភាគ ខ្សែភាពយន្ដល្បីជាច្រើន តារាសម្ដែងប្រុស Peach ចៀសមិនផុតឡើយពីមានមហាជនរង់ចាំសង្កេតមើលទង្វើរបស់តារាប្រុសរូបនេះ។
ក្រោយពីស្នេហាចាស់មិនសមបំណង Peach នៅតែបង្ហាញពីភាពរឹងមាំរបស់លោកហើយបន្ដបោះជំហានទៅមុខនៅក្នុងវិស័យសិល្បះ ក៏ដូចជាវិស័យជំនួញដែលធ្វើឲ្យហ្វេនៗ ជាច្រើនកាន់តែស្រលាញ់ និងគាំទ្រតារាប្រុសរូបសង្ហារនេះមួយកម្រិតទៀត។
មែនទែនទៅ នាពេលបច្ចុប្បន្នគេនៅតែមិនទាន់ឃើញ Peach បើកចិត្តទទួលយកអ្នកថ្មីនៅឡើយនោះទេ មានតែផ្ដោតសំខាន់ទៅលើការងាររបស់ខ្លួន និងដើរកម្សាន្ដលំហែចិត្តទៅក្រៅប្រទេសហើយចូលរួមកម្មវិធីនានាតែងខ្លួនស្អាតកប់៕
តោះទៅមើលរូបភាពរបស់ Peach មួយរយៈចុងក្រោយនេះបន្ដិចមើល៖
អត្ថបទដោយ៖ ស្រីពេជ្រ