ដឹងច្បាស់ហើយ! ពេលនេះ Chippy បកស្រាយទំនាក់ទំនងនាងជាមួយបុរសបរទេសម្នាក់នោះហើយ!

ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ មហាជនជាច្រើនបាននាំគ្នាសង្ស័យពីទំនាក់ទំនងរវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Chippy Sirin និងបុរសបរទេសម្នាក់ថាជាសង្សារ ក្រោយពេលគ្រប់គ្នាឃើញអ្នកទាំងពីរស្និតស្នាលគ្នាក្នុងបណ្ដាញសង្គម។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ Chippy បានចេញមុខបកស្រាយទៅកាន់អ្នកសារព័ត៌មានថា ទំនាក់ទំនងរវាងនាងនិងបុរសបរទេសម្នាក់នោះ គឺគ្រាន់តែជាមិត្តភក្ដិនិងគ្នាតែប៉ុនណោះ ពុំមានអ្វីលើសពីហ្នឹងឡើយ។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះ Chippy ក៏បានបង្ហើបទៀតដែរថា បុរសបរទេសម្នាក់នោះក៏បានចែចង់នាងខ្លះៗដែរ ក៏ប៉ុន្ដែពេលនេះនាងមិនទាន់សម្រេចចិត្តបើកបេះដូងទទួលយក១០០%នោះទេ ហើយកន្លងមកមនុស្សជាច្រើនក៏តែងតែសួរនាង តែនាងនៅតែឆ្លើយថាទំនាក់ទំនងនាងនិងបុរសបរទេសម្នាក់នោះគឺគ្រាន់តែជាមិត្តភក្ដិនិងគ្នាទេ៕

អត្ថបទដោយ៖ស៊ីវលី