ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ អ្នកនាង Love Riya ដែលជាតារាហ្វេសប៊ុក និងជាអ្នកលក់អនឡាយដ៏ល្បីឈ្មោះ ហើយអ្នកនាងក៏ទើបតែរៀបការសាងគ្រួសារ និងទទួលបានចំណងដៃកូនដ៏គួរឲ្យស្រលាញ់ម្នាក់ផងដែរ។
យ៉ាងណាមិញក្រោយពេលរៀបការមិនបានប៉ុន្មានខែផង ស្រាប់តែពេលនេះលេចធ្លោយដំណឹងថា អ្នកនាងនិងស្វាមីបានចែកផ្លូវគ្នាបាត់ទៅហើយ ខណៈអ្នកនាងបាន Live វីដេអូបង្ហាញអារម្មណ៍យ៉ាងក្ដុកក្ដួល ធ្វើឲ្យអ្នកទស្សនាឃើញហើយសឹងតែស្រក់ទឹកភ្នែកតាមទៀតផង។
គួរបញ្ជាក់ផងដែរថា ចំពោះមូលហេតុដែលធ្វើឲ្យជីវិតអ្នកនាងនិងស្វាមីបែកបាក់គ្នា អ្នកនាងមិនបានបញ្ជាក់ថាជាបញ្ហាអ្វីនោះទេ គ្រាន់តែអ្នកនាងជេរស្តីបន្ទោសឲ្យខ្លួនឯង ជាមនុស្សល្ងង់ ដែលជឿលើគេ ស្រលាញ់គេខ្លាំងពេក តែចុងក្រោយបានត្រឹមតែឈឺចាប់ និងអាណិតដល់កូនតូចដែលគ្នាមិនដឹងអ្វីសោះ បែរជាមកជួបរឿងបែបនេះទៅវិញ។
ក្រោយពេលឃើញបែបនេះ មហាជននិងបណ្ដាជាអ្នកគាំទ្រជាច្រើនរបស់អ្នកនាង Love Riya នាំគ្នាបង្ហាញអារម្មណ៍ក្ដុកក្ដួលនិងអាណិតដ៏អ្នកនាងនិងកូន ហើយថែមទាំងបានផ្ដល់កម្លាំងចិត្តឲ្យអ្នកនាងរឹងមាំតស៊ូឡើងថែមទៀងផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី