អូហូ! តាំងពីបែកសង្សារមក Peach លេងខ្លួនសង្ហាកប់ៗខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាជ្រាបហើយថា ទោះបីជាស្នេហារវាងតារាសម្ដែងថៃប្រុសសំបូរប្រជាប្រិយភាពលោក Peach បានបញ្ចប់ទៅដោយភាពសោកសៅក៏ពិតមែន តែមហាជនជាច្រើនឃើញលោកនៅតែរឹងមាំ ឈានទៅមុខជានិច្ចទោះបីជាពេលនេះលោកឯកាម្នាក់ឯងបន្ដិចក៏ពិតមែន។

យ៉ាងណាមិញថ្វីត្បិតតែស្នេហាបរាជ័យក៏ពិតមែន តែមហាជនជាច្រើនសង្កេតឃើញមួយរយៈពេលចុងក្រោយនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ពិសេសនោះគឺការតុបតែងខ្លួនយ៉ាងស្រស់សង្ហានិងប្លែកភ្នែករបស់លោក មើលទៅពិតជាទាក់ទាញខ្លាំងមែនទែនហើយ។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ លោកបានបង្ហោះរូបភាពប៉ុន្មានសន្លឹក ក្នុងសម្លៀកបំពាក់បែបសាមញ្ញ តែមើលទៅការលេងម៉ូតសក់ និងស្ទាយ៍រៀបចំខ្លួនពិតជាសង្ហា និងលេចធ្លោរខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរលោកថាស្រស់សង្ហាគ្រប់ៗគ្នាដែរ៕

After Footer (Active) - damrei Mr1 Zone2

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី