អូហូ! តារាថៃ Siwat ឡើងច្រៀងបទថៃលាយភាសាខ្មែរឡើងពិរោះ នរណាក៏សរសើរ!(មានវីដេអូ)

លោក ​Siwat Chotchaicharin គឺជាតារាសម្ដែងថៃប្រុសនិងជាពិធីករដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងសង្គមសិល្បៈថៃ ហើយសព្វថ្ងៃនេះលោកក៏មានអ្នកគាំទ្រយ៉ាងច្រើនផងដែរ។

យ៉ាងណាមិញថ្មីៗនេះ លោកបានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកឡើងច្រៀងនៅក្នុងកម្មវិធីមួយឈ្មោះថា Workpoint Entertainment ដែលជាកម្មវិធីល្បីល្បាញមួយក្នុងប្រទេសថៃ ដោយលោកបានលើយកបទចម្រៀងជាភាសាថៃលាយខ្មែរ មួយបទ និងច្រៀងបានយ៉ាងពិរោះ ធ្វើឲ្យអ្នកស្ដាប់ឃើញហើយពិតជាលាន់មាត់់សរសើរគ្រប់ៗគ្នាទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈបទចម្រៀងនេះ ហ្វេនៗគ្រប់គ្នាក៏សរសើរដល់តារាប្រុសរូបនេះ ដែលមានសមត្ថភាពអាចច្រៀងចម្រៀងជាភាសាថៃលាយខ្មែរយ៉ាងល្អនិងពិរោះបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី