មិននឹកស្មានសោះ! ទើបការបាន១០ថ្ងៃ ម៉ូលីកា ប្រកាសលែងលះគ្នាជាមួយនិងស្វាមី!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលកាលពីព្រឹកមិញនេះ តារាស្រី ម៉ូលីកា បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានចេញសារ ប្រកាសឡើងតុលាការលែងលះគ្នាជាមួយនិងស្វាមីដែលទើបតែរៀបការជាមួយគ្នាមិនទាន់បាន២សប្ដាហ៍ផងនោះ។

ក្នុងនោះផងដែរ អ្នកនាង ម៉ូលីកា បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ស្មើនឹងហើយទៅស៊ីការគេមិនចូលផ្ទះមែន​ Ok ស្អែកឡើងតុលាការលែងគ្នា អាញពោះធំ នៅផ្ទះម្នាក់ឯងទៀត ហ៊ានទុកអាញចោល»។

After Footer (Active) - damrei Mr1 Zone2

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះអ្នកនាង ម៉ូលីកា កំពុងតែពរពោះកូននៅក្នុងផ្ទៃដែលមានអាយុជាង១សប្ដាហ៍ ហើយពេលនេះស្រាប់តែសម្រេចចិត្តចង់លែងលះជាមួយនិងស្វាមីដែលទើបតែរៀបការនិងគ្នាយ៉ាងឆាប់រហ័សបែបនេះទៀត ពិតជារឿងមួយនឹកស្មានមិនដល់នោះទេ៕

តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី