ជាការពិតណាស់ចាប់តាំងពីពេលដែលតារាសម្ដែងថៃស្រីល្បីឈ្មោះ Janie Tienphosuwan សម្រាលកូនស្រីខ្លួនរួចមក គេសង្កេតឃើញជីវិតគ្រួសាររបស់អ្នកនាង កាន់តែមានសុភមង្គលខ្លាំងឡើងៗ ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីហ្វេនៗ ជាពិសេសនោះគឺកូនស្រីតូចដ៏គួរឲ្យស្រលាញ់របស់នាងផ្ទាល់នោះតែម្ដង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ Janie បានបង្ហោះរូបភាពមួយសន្លឹកជាមួយនិងកូនស្រី ដែលនាងបានតុបតែងខ្លួនបែបក្មេងជំទង់ ពរកូនស្រីរបស់ខ្លួនពីមុខមើលទៅពិតមានសេចក្ដីសុខខ្លាំងណាស់ បើមើលទៅកូនស្រីរបស់នាងវិញ ហាក់បីដូចជាមានអារម្មណ៍ថាកក់ក្ដៅនៅពេលបានម្ដាយឱបជាប់ទ្រូងបែបនេះ។
តាមរយៈរូបភាពនេះផងដែរ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើប នៅពេលឃើញតារាស្រីរូបនេះ មានក្ដីសុខនិងសុភមង្គលខ្លាំងជាមួយកូនស្រីសំណព្វចិត្តខ្លួនបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី