លទ្ធផលលក់ម៉ាស់ថ្លៃពេក! អតីតបវកញ្ញា ហុងកុង ចេញសុំទោសជាសាធារណៈក្រោយទទួលការរិះគន់ខ្លាំង (មានវីដេអូ)

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា វីរុសរលាកសួត កូរ៉ូណា បានកំពុងបន្ដរាតត្បាត និងរីករាលដាលនៅបណ្ដាប្រទេសជាច្រើន ជាពិសេសក្នុងតំបន់អាស៊ីផ្ទាល់តែម្ដង ហើយវាបានក្លាយជាក្ដីកង្វល់យ៉ាងខ្លាំងសម្រាប់មនុស្សនៅជុំវិញពិភពលោកផងដែរ។

ជាក់ស្ដែង នៅពេលបច្ចុប្បន្ន ម៉ាស់សម្រាប់ពាក់ការពារឆ្លងមេរោគត្រូវបានក្លាយជារបស់មួយយ៉ាងសំខាន់សម្រាប់មនុស្សទាំងអស់ ហើយអ្វីដែលគួរឲ្យមានការព្រួយបារម្ភនោះគឺ ម៉ាស់ត្រូវបានដាច់ស្ដុក និងលក់ក្នុងតម្លៃថ្លៃនៅតាមបណ្ដាហាងមួយចំនួួនថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

កាលពីថ្មីៗ កន្លងទៅនេះ អតីតបរវកញ្ញា ហុងកុង ឆ្នាំ ២០១០ ញា Toby Chan បានធ្វើឲ្យមហាជនជាច្រើនមានការខឹងសម្បារ ដោយសារតែនាង និងមិត្តប្រុសរបស់ខ្លួនបានប្រកាសលក់ម៉ាស់ក្នុងតម្លៃសមរម្យ តែនៅពេលដែលអតិថិជនកម៉្មងទិញ នាងបែរជាតម្លើងថ្លៃគុណនឹង ៣ ទៅវិញ។

ក្រោយពីមានរឿងហេតុបែបនេះ នាងក៏ត្រូវមហាជនជាច្រើនរិះគន់រហូតដល់ទ្រាំលែងបានក៏ចេញមុខ សុំទោសជាសាធារណៈនៅលើទូរទស្សន៍ ដោយលើកហេតុផលថា នាងមិនបានដឹងថាមានអ្នកកម្ម៉ង់ទិញច្រើនបែបនេះទេ នាងក៏បានការអភ័យទោសពីមហាជនក៏ដូចជាអ្នកគាំទ្រផងដែរ៕

ទស្សនាវីដេអូបន្ដិចមើល៖

អត្ថបទដោយ៖​ ស្រីពេជ្រ