ក្រោយពីវីរុស កូរ៉ណា បានរាតត្បាតយ៉ាងខ្លាំងនៅក្នុងតំបន់ Wuhan ខេត្ត Hubei ប្រទេសចិន ក៏ដូចជាតាមបណ្ដាប្រទេសផ្សេងៗ ក្នុងពិភពលោក គេសង្កេតឃើញតារាសម្ដែងក្នុងប្រទេសចិនជាច្រើនរួមគ្នាបរិច្ចាគប្រាក់ជាបន្ដបន្ទាប់ដើម្បីជួយដ៏ប្រទេសរបស់ខ្លួនដែលកំពុងជួបទុក្ខលំបាក។
ក្នុងនោះផងដែរ Angelababy និងស្វាមីក៏បានចូលរួមជួយបរិច្ចាគទឹកប្រាក់ប្រមាណ ២ សែនយ័ន (៣ ម៉ឺនដុល្លារ) ក៏ប៉ុន្ដែការបរិច្ចាគនេះ មិនត្រឹមតែមិនបានទទួលនូវពាក្យសរសើរនោះទេ ថែមទាំងត្រូវគេរិះគន់លើសដើមទៀត។
មែនទែនទៅ មានមតិរិះគន់ជាច្រើនបានលើកឡើងថា ប្ដីប្រពន្ធ មួយគូនេះ ជាតារាដែលមានកេរ្ដិ៍ឈ្មោះល្បីមិនធម្មតា បើនិយាយពីប្រាក់ចំណូលវិញម្នាក់ៗ អាចរកបានដល់ទៅខ្ទង់លានក្នុងរយៈពេលដ៏ខ្លី តែបែរជាបរិច្ចាគលុយតិចទៅវិញ គឺចាញ់ទាំងតារាដែលទើបនឹងរះក្រោយៗ ជាច្រើនដួងដែលពួកគេបរិច្ចាគច្រើនជាងនេះ ២ ទៅ ៣ ដង។
ក្រោយពីមានរឿងហេតុបែបនេះ Angelababy និងស្វាមី ក៏បានបរិច្ចាគថែម ៨ សែនយ័ន (ជាង ១១ សែនដុល្លារ) បន្ថែមទៀត ដែលសរុបទាំងអស់ ប្ដីប្រពន្ធមួយគូនេះបានបរិច្ចាកគអស់ ១លានយ័ន ប្រហែល ១៥ ម៉ឺនដុល្លារ៕
អត្ថបទដោយ៖ ស្រីពេជ្រ