កាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Kwan Usamanee បានធ្វើឲ្យហ្វេនៗនិងមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបានបង្ហាញសម្រស់ខណៈនាងមិនបានតុបតែងឬលាបម៉្សៅ ដែលកន្លងមកគ្រប់គ្នាមិនធ្លាប់បានឃើញនោះទេ។
ក្នុងនោះផងដែរ តាមរយៈការបង្ហាញមុខអត់ Make up របស់ Kwan ធ្វើឲ្យធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះឃើញច្រមុះនិងមុខរបស់នាងឡើងក្រហមជាំ ក្រោយពេលដែលនាងធ្វើលំហាត់ប្រាណហើយ។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍ ភ័យព្រួយចំពោះស្បែកមុខតារាស្រីរូបនេះ ព្រោះគ្រាន់តែនាងហាត់ប្រាណដើម្បីសុខភាពសោះ ក៏ធ្វើឲ្យស្បែកមុខនាងឡើងក្រហមជាំបែបនេះដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី