ជាការពិតណាស់ ក្រោយពេលដែលតារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួចមក គេសង្កេតឃើញអ្នកនាងកាន់តែមានសុភមង្គលខ្លាំងឡើងៗ ពិសេសនោះគឺបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីស្វាមីបណ្ដូលចិត្តរបស់អ្នកនាងផ្ទាល់នេះតែម្ដង។
យ៉ាងណាមិញថ្វីត្បិតតែមានសុភមង្គលនៅក្នុងគ្រួសារក៏ពិតមែន តែស្រាប់តែពេលនេះលេចលឺដំណឹងថា ម្ដាយរបស់អ្នកនាងកំពុងតែសម្រាកព្យាបាលជម្ងឺនៅឯក្រៅប្រទេសយ៉ាងក្ដីព្រួយបារម្ភ។
ក្នុងនោះផងដែរ មហាជននិងហ្វេនៗជាច្រើនក៏បាននាំគ្នាសរសើរដល់អ្នកនាង ឱក សុគន្ធកញ្ញា ទោះបីជាពេលនេះម្ដាយកំពុងតែជួបទុក្ខ ម្ដាយកំពុងសម្រាកព្យាបាលនៅក្រៅប្រទេស ដែលអ្នកនាងនៅតែមានស្នាមញញឹមសម្រាប់ហ្វេនៗ ហាក់បីដូចជាគ្មានរឿងអ្វីអញ្ចឹង៕
តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី