អាណិតណាស់! ក្រោយពេលផ្ដាច់ពាក្យជាមួយគូដណ្ដឹង Poo Praiya បង្ហោះសារបែបនេះ!

ជាការពិតណាស់ ទោះបីជាតារាសម្ដែងថៃស្រីល្បីឈ្មោះ Poo Praiya ទទួលបានជោគជ័យក្នុងវិស័យសិល្បៈក៏ពិតមែន តែងាកទៅមើលជិវិតស្នេហារបស់នាងវិញហាក់បីដូចជាមិនសមប្រកបនោះទេ ដោយថ្មីៗនេះនាងទើបតែផ្ដាច់ពាក្យជាមួយនិងគូដណ្ដឹង មូលហេតុ ព្រោះតែនាងមិនទាន់ត្រៀមខ្លួន បោះបង់អាជីពជាអ្នកសម្តែង ដើម្បីទៅបង្កើតគ្រួសារថ្មី។

យ៉ាងណាមិញក្រោយពេលផ្ដាច់ពាក្យជាមួយនិងគូដណ្ដឹងហើយ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ Poo Praiya បានបង្ហោះរូបភាពកាលពីមុន ជាមួយនិងក្រុមគ្រួសារ និងរៀបរាប់ថា៖

After Footer (Active) - damrei Mr1 Zone2

«នឹកដល់ថ្ងៃដែលល្អៗ នឹកដល់ជីវិតដែលគ្មានការរំខាន សេចក្ដីសុខដែលបានមកដោយងាយ នឹកដល់ក្រុមគ្រួសារខ្លាំងណាស់»។

ជាការពិតណាស់ តាមរយៈសារនេះផងដែរ បានធ្វើឲ្យហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ កើតចិត្តអាណិតនាង និងនាំគ្នាផ្ដល់កម្លាំងចិត្ត ដោយបញ្ចេញសារល្អៗជាច្រើនផងដែរ៕

អត្ថបទដោយ៖ស៊ីវលី