ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែងល្បីឈ្មោះ នាយក្រឹម និងអ្នកមីងយ៉យ ដែលរក្សាប្រជាប្រិយភាពបានមិនអន់ថយនោះទេ ថ្វីត្បិតតែបច្ចុប្បន្នអ្នកទាំងពីរបានវ័យច្រើនបន្ដិចក៏ពិតមែន។
ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលគ្រប់គ្នាបានឃើញការតុបតែងខ្លួនសម្ដែងនៅក្នុងបទចម្រៀងថ្មីរបស់អ្នកនាង ពេជ្រ សោភា មើលទៅពិតជាក្មេង មិនចាញ់យុវវ័យប៉ុន្មាននោះទេ។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដល់កំពូលតារាកំប្លែងទាំងពីរដួងនេះ ទោះបីជាបច្ចុប្បន្នមានវ័យច្រើនយ៉ាងណា ក៏នៅតែធ្វើឲ្យយុវវ័យចាប់អារម្មណ៍ និងពេញចិត្តទេពកោសល្យរបស់អ្នកទាំងពីរដដែល៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី