នរណាមិនលង់! ហ្វា ហ្វា គូស្នេហ៍ នាយចឺម កាន់តែស្រស់សុិចសុីខណៈកំពុងត្រៀមប្រឡងបរវកញ្ញាចក្រវាលកម្ពុជា!(មានរូបភាព)
ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាស្រី ហ្វា ហ្វា ដែលបច្ចុប្បន្ននេះត្រូវជាគូស្នេហ៍តារាចម្រៀងល្បីឈ្មោះ នាយចឺម ហើយក្នុងនោះនាងក៏កំពុងតែត្រៀមចូលរួមប្រកួតក្នុងកម្មវិធី បរវកញ្ញាចក្រវាល ឆ្នាំ ២០២០ នេះ នៅលើឆាកអន្ដរជាតិផងដែរ។
យ៉ាងណាមិញបើយើងងាកទៅចាប់អារម្មណ៍រូបស្រស់និងការតុបតែងខ្លួនរបស់នាងនៅពេលនេះវិញ គឺកាន់តែស្រស់ស្អាតឡើងៗ អ្វីដែលពិសេសនោះគឺមានភាពសិុចសីុ ទាក់ទាញគួរឲ្យចាប់អារម្មណ៍ខ្លាំងថែមទៀតផង។
តាមរយៈរូបសម្រស់និងការតុបតែងខ្លួនរបស់ ហ្វា ហ្វា ពិតជាធ្វើឲ្យមហាជននិងហ្វេនៗនាងជាច្រើនកាន់តែមានជំនឿចិត្ត និងជូនពរឲ្យនាងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងក្នុងពេលឆាប់ៗខាងមុខនេះគ្រប់ៗគ្នា៕ តោះ! ចង់ដឹងថាសម្រស់ ហ្វាហ្វា ស្អាតសិុចសីុប៉ុនណា ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី