មួយរយៈពេលចុងក្រោយនេះ ហ្វេនៗជាច្រើនបានឃើញតារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Mik Thongraya និងតារាសម្ដែងស្រី Bow Maylada បង្ហាញភាស្និតស្នាលនិងគ្នាយ៉ាងខ្លាំង ធ្វើឲ្យគ្រប់គ្នាគិតថាអ្នកទាំងពីរកំពុងតែមានទំនាក់ទំនងស្នេហាថែមទៀតផង។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះគ្រាន់តែអបអរថ្ងៃ Bow បញ្ចប់ការសិក្សាថ្មី Mik បានតុបតែងបាច់ផ្កាកុលាបពណ៌ក្រហមដ៏ធំមួយ ជូនដល់នាង ធ្វើឲ្យនាងរំភើបចិត្តយ៉ាងខ្លាំង ហើយក្នុងនោះពួកគេក៏បានរៀបចំកម្មវិធីជប់លៀងជាមួយនិងមិត្តភក្ដិយ៉ាងសប្បាយរីករាយទៀតផង។
គួរបញ្ជាក់ផងដែរថា ថ្វីត្បិតតែសកម្មភាពរបស់តារាទាំងពីរដួងនេះ ស្និតស្នាលនិងគ្នាក៏ពិតមែន តែកន្លងមកអ្នកទាំងពីរធ្លាប់បកស្រាយថា វាមិនមានអ្វីលើសពីពាក្យថាមិត្តភាពនោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី