ចម្លែកមែន! តួឯកស្រី F4 2001 ឧបត្ថម្ភម៉ាសជួយ Wuhan តែបែរជាត្រូវគេរិះគន់យ៉ាងចាស់ដៃទៅវិញ

ករណីផ្ទុះវីរុសរលាកសួតប្រភេទថ្មី កូរ៉ូណា នៅតែជាប្រធានបទក្ដៅគគុកនៅជុំវិញពិភពលោកនាពេលបច្ចុប្បន្ន ដោយហេតុថាចំនួនអ្នកស្លាប់បានកើនឡើងដល់ទៅជាង ២៥០ នាក់ ខណៈអ្នកឆ្លងកើនដល់ ១ ១០០០ នាក់។

បែបនេះហើយ ទើបតារាសម្ដែងជាច្រើនក្នុងប្រទេសចិននាំគ្នា បរិច្ចាគនូវទឺកប្រាក់ និងសម្ភារៈផ្សេងៗ ដល់តំបន់ Wuhan។ ក្នុងនោះគេក៏សង្កេតឃើញថា តារាស្រី តៃវ៉ាន់មានឈ្មោះល្បី Barbie Hsu ដែលមនុស្សភាគច្រើនស្គាល់ថាជាតួឯកស្រីក្នុងរឿង F4 2001 ក៏បានចូលរួមឧបត្ថមនូវម៉ាស់ចំនួន ១០ ០០០ ដល់ជនរងគ្រោះនៅឯតំបន់ Wuhan។

After Footer (Active) - damrei Mr1 Zone2

 

អ្វីដែលគួរឲ្យភ្ងាក់នោះគឺ តារាស្រីរូបនេះ បែរជាត្រូវមហាជនជាច្រើនរិះគន់ទៅរិញ ពោលគឺនាងត្រូវបានប្រជាជនតៃវ៉ាន់ថាឲ្យចំៗ ថា “នាងគិតពីសុវត្ថិភាពរបស់ប្រជាជនចិន ជាជាងសុវត្ថិភាពរបស់ប្រជាជនតៃវ៉ាន់របស់ខ្លួន”។

ដោយឃើញមហាជនរិះគន់បែបនេះ តារាស្រីរូបតៃវ៉ាន់រូបនេះក៏ចេញមុខបកស្រាយភ្លាមៗ ថា “ពួកយើងសុទ្ធតែរស់នៅក្នុងពិភពលោកតែមួយ បើយើងមិនជួយគ្នាក្នុងគ្រាមានអាសន្ន ពួកយើងមិនសមជាមនុស្សឡើយ។ បើមនុស្សមិនព្រមជួយគ្នា ពិភពលោកនេះនឹងកាន់តែយ៉ាប់យឺនជាមិនខាន”។

គួររំលឹកផងដែរថា តារាស្រីរូបនេះ និងស្វាមីក៏ត្រៀមឧបត្ថម្ភម៉ាស់ជូនដល់មនុស្សដែលរស់នៅឯតៃវ៉ាន់ផងដែរ៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ