លេងហើយ! មួយជាតិការម្ដង Namcha ឡើងរាំមួយអស់ដៃតែម្ដងហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថាកាលពីថ្ងៃទី៣១ ខែមករា កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Namcha និងស្វាមីបានរៀបចំកម្មវិធីមង្គលការរបស់ខ្លួនយ៉ាងអធិកអធម និងទទួលបានការអបអរសាទរពីសំណាក់មិត្តភក្ដិនិងអ្នកគាំទ្រនាងជាច្រើនថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាកាន់តែភ្ញាក់ផ្អើល នៅថ្ងៃមង្គលការនោះ គេបានឃើញតារាស្រី Namcha បានឡើងបញ្ចេញក្បាច់រាំយ៉ាងឡូយ ជាមួយនិងឈុតសម្លៀកបំពាក់បែបសិុចសីុ មើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ នរណាឃើញក៏លាន់មាត់សរសើរគ្រប់ៗគ្នាដែរ។

After Footer (Active) - damrei Mr1 Zone2

មិនត្រឹមតែប៉ុនណោះ ហ្វេនៗរបស់តារាស្រីរូបនេះក៏បាននាំគ្នាពោលពាក្យសរសើរ និងភ្ញាក់ផ្អើលព្រោះមិននឹកស្មានថា Namcha ចេះរាំឡូយយ៉ាងនេះនោះទេ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី