ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា តារាសម្ដែងថៃប្រុសល្បីឈ្មោះលោក Weir Sukollawat សព្វថ្ងៃនេះកំពុងតែមានប្រជាប្រិយភាពខ្លាំងណាស់ ហើយក៏ត្រូវមហាជនជាច្រើនកោតសរសើរពីសមត្ថភាពសិល្បៈ និងរូបរាងដ៏ស្រស់សង្ហា រួមជាមួយនិងមុខមាត់ដ៏ស្រស់ស្អាតរបស់លោកថែមទៀត។
មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះលោកបានធ្វើនូវគម្រោងសប្បុរសធម៍មួយដែលមានឈ្មោះថា Warm Hug by Weir ដែលការងារនេះ លោក Weir រួមទាំងក្រុមការងារ បានចុះទៅផ្តល់អាវរងារ ដល់កុមារ និងមនុស្សចាស់ ចំនួន ២១៥នាក់នៅឯសាលារៀន Ban Nong Taku ក្នុងខេត្ត Nakhon Ratchasima។
លើសពីនេះទៅទៀត ក្រៅពីផ្ដល់អាវរងាវ ក៏បានផ្ដល់នូវ កង់ សៀវភៅសម្រាប់អានក្រៅម៉ោង រួមទាំងដបទឹក សម្រាប់ផឹកពេលនៅសាលារៀន ថែមទៀតផង ដែលសកម្មភាពមួយនេះពិតជាធ្វើឲ្យមហាជនជាច្រើនឃើញហើយ ពោលពាក្យសរសើរដ៏ទឹកចិត្តតារាប្រុសរូបនេះយ៉ាងខ្លាំង មិនថាមមារញឹកនិងការងារសិល្បៈយ៉ាងណា ក៏នៅឆ្លៀតពេលជួយការងារសង្គមជាច្រើនដែរ៕
តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី