ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពេលនេះតុលាការបានសម្រេចអំពីរឿងរ៉ាវដែល កីឡាករ ង៉ែត លីទី បានប្រើអំពីហិង្សារវាយទៅលើតារាចម្រៀងល្បីឈ្មោះ នាយចឺម រហូតរបួសក្បាលដេ៥ថ្មេរនោះហើយ ដោយឲ្យគូជម្លោះសងសំណងរដ្ឋប្បវេណី ចំនួន ៨ពាន់ដុល្លារ។
ក្នុងនោះផងដែរ ក្រោយពីពេលទទួលបានសំណងនេះភ្លាម នាយចឺម ក៏បានយកលុយនោះចំនួន៥លានរៀន ទៅបរិច្ចាទធ្វើជាមូលនិធិគន្ធបុប្ផាកម្ពុជា កាលពីរសៀលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ កន្លងទៅម្សិលមិញ នេះបើតាមប្រភពគណនីហ្វេសប៊ុករបស់លោក ហេង ឡុង។
ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាចម្រៀងប្រុសរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍សរសើរដ៏ទឹកចិត្តលោកយ៉ាងខ្លាំង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី