ជារឿងមួយគួរឲ្យអបអរសាទរខ្លាំងណាស់ ដែលទីបំផុតស្នេហារយៈពេលជាង ៨ ឆ្នាំរវាងតារាសម្ដែងថៃស្រីល្បីឈ្មោះ Yoghurt និង DJ PK បានដល់ថ្ងៃពិសេសហើយ ដោយអ្នកទាំងពីរបានរៀបចំកម្មវិធីមង្គលការយ៉ាងអធិកអធមកាលពីថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅថ្មីៗនេះ។
ក្នុងនោះផងដែរ នៅថ្ងៃរៀបមង្គលការនោះផងដែរ គ្រប់គ្នាបានឃើញ Yoghurt និងស្វាមីបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងមិនត្រឹមតែប៉ុនណោះ អ្នកទាំងពីរបាននាំគ្នាបញ្ចេញក្បាច់រាំយ៉ាងឡូយជាមួយនិងគ្នា ទុកជាចំណងដៃឲ្យភ្ញៀវកិត្តិយសបានទស្សនាថែមទៀតផង។
ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែរំភើបចិត្ត ព្រោះឃើញថ្ងៃការរបស់តារាស្រីរូបនេះនិងស្វាមី ពិតជាសប្បាយរីករាយខ្លាំងណាស់ មិនចាញ់ថ្ងៃការតារាដទៃៗនោះទេ៕ តោះ! កុំឲ្យខាតពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី