វាជារឿងមួយដែលចៀសមិនផុតឡើយសម្រាប់តារាសម្ដែង ក៏ដូចជាតារាចម្រៀងដែលត្រូវអ្នកគាំទ្រវាយប្រហារនៅពេលប្រកាសទំនាក់ទំនងស្នេហា។ ប៉ុន្ដែក៏មានតារាមួយចំនួនដែលមានសំណាង ត្រូវបានអ្នកគាំទ្រស្រលាញ់ពេញចិត្តនៅពេលដែលពួកគេមានបើកបង្ហាញនូវទំនាក់ទំនងស្នេហាជាផ្លូវការ។ យ៉ាងណាមិញ តារាកូរ៉េ ៤ រូបនេះ ដែលត្រូវក្រុមអ្នកគាំទ្រវាយប្រហារខ្លាំងនៅពេលដែលពួកគេប្រកាសពីទំនាក់ទំនងស្នេហារបស់ពួកគេ។
តោះទៅមើលបន្ដិចមើលថាជាអ្នកណា៖
១ Som Hein
Hein គឺជាអតីតបេក្ខនារីកម្មវិធីប្រលងចម្រៀង Idol School ។ ក្រោយពីកម្មវីធីបានបញ្ចប់នាងក៏ប្រកាសទំនាក់ទំនងស្នេហាភេទដូចគ្នា តែនាងមិនត្រឹមតែមិនបានជូនពរពីអ្នកគាំទ្រកូរ៉េ បែរជាត្រូវពួកគេរិះគន់យ៉ាងចាស់ដៃ ថែមទាំងប្រើពាក្យមិនសមរម្យជាច្រើនទៅលើរូបនាងទៀតផង។ ពួកគេថែមទាំងថាឲ្យនាងជាមនុស្សមិនប្រក្រតីថែមទៀតផង។
២ Sulli និង Choiza
ក្រោយពីប្រកាសទំនាក់ទំនងស្នេហាមួយគូនេះក៏ត្រូវគេរិះគន់យ៉ាងចាស់ដៃដែរ ជាពិសេសគឺ Sulli តែម្ដង។ មែនទែនទៅ ទោះបីជាតារាស្រីរូបនេះ មិនបានធ្វើអ្វីខុសក៏នាងតែងតែត្រូវអ្នកគាំទ្រនៅឯកូរ៉េ រិះគន់ ប្រមាថមើលងាយ ប្រើពាក្យសម្ដីមិនសមរម្យជាច្រើនមិនឈប់ឈរលើរូបនាង រហូតដល់នាងមានបញ្ហាផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ។ អ្វីដែលគួរឲ្យសោកស្ដាយនោះ នាងសម្រេចបញ្ចប់ជីវិតរបស់ខ្លួនកាលពីឆ្នាំមុន។
៣ Chen សមាជិកក្រុម EXO
នេះជារឿងដែលទើបនឹងកើតឡើងថ្មីៗ តែម្ដង Chen ពិតជាបានធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ងាក់ផ្អើលក្រោយពីប្រកាសដំណឹងថារៀបការជាមួយនឹងមិត្តស្រីដែលជានារីសាមញ្ញម្នាក់។ ក្រោយពីមានរឿងបែបនេះ Fansite របស់លោកចំនួន ១៥ ត្រូវបានបិទ ថែមទាំងត្រូវអ្នកគាំទ្រជាច្រើនប្រើពាក្យមិនសមរម្យដាក់ និងចង់ឲ្យផលិកម្មបណ្ដេញចេញពីក្រុមថែមទៀតផង។
៤ Heechul និង Momo
មួយគូនេះ ជាគូដំបូងដែលបើកឆាកប្រកាសពីទំនាក់ទំនងក្នុងឆ្នាំ ២០២០ ថ្វីបើមានអ្នកគាំទ្រជាច្រើនជូនពរដល់ពួកគេ ក៏ប៉ុន្ដែក៏មានអ្នកគាំទ្រមួយចំនួននៅតែមិនដឹងក្ដីព្យាយាមប្រើពាក្យមិនសមរម្យទៅកាន់ពួកគេ ដែលធ្វើឲ្យតារាស្រីប្រុសមួយគូនេះហាក់ដូចជាមានសម្ពាធខ្លាំងក្រោយបើកចំហរទំនាក់ទំនងស្នេហា៕
ប្រភព៖ koreaboo
អត្ថបទដោយ៖ ស្រីពេជ្រ