តោះមកមើលពីជីវិតសិក្សាមហាវិទ្យាល័យរបស់តារាសម្តែងកូរ៉េលោក Park Seojoon – ការសិក្សាសំខាន់មែនតែអ្វីដែលសំខាន់ព្រមៗគ្នាជាមួយការរៀនសូត្រគឺ…
លោកបាននិយាយថាក្តីស្រម៉ៃនៅរៀនថ្នាក់វិទ្យាល័យរបស់លោកមានតែមួយគត់គឺធ្វើយ៉ាងណាឲបានចូលរៀនមហាវិទ្យាល័យ ហើយខណៈពេលនោះលោកពុំទាន់ដឹងថាខ្លួនឯងចង់ធ្វើជាតារាសម្តែងនោះទេ។
ពេលដែលលោកបានចូលរៀនមហាវិទ្យាល័យដូចបំណង លោកក៏កើតមានអាការៈស្រេសព្រោះមិនដឹងថាគួរធ្វើអ្វីបន្ត ប្រៀបដូចជីវិតគ្មានទិសដៅ។ ទម្រាំតែទាញខ្លួនមកដើរផ្លូវត្រូវវិញគឺឆមាសទី២នៃឆ្នាំទី១បាត់ទៅហើយ លោកបានបន្តទៀតថាការរៀនសំខាន់មែនតែអ្វីដែលសំខាន់ព្រមៗគ្នាជាមួយការរៀនសូត្រគឺការដែលយើងចេះថែរក្សាទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន គិតតែរឿងល្អៗហើយព្យាយាមរកអ្វីដែលយើងចូលចិត្តធ្វើ។
អត្ថបទដោយ ៖ Sunstar