រកឯណាបាន! Aum ទៅមើលថែអ្នកគាំទ្រខ្លួន ដែលកើតជម្ងឺមហារីកដំណាក់កាលចុងក្រោយ!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន និងជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងផ្ទាល់នេះតែម្ដង។

មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះ Aum ទទួលបានការកោតសរសើរយ៉ាងខ្លាំងមួយទៀតគឺ មានអ្នកគាំទ្រម្នាក់របស់នាង បានបង្ហោះអំពីចំណាប់អារម្មណ៍ខ្លួននៅលើបណ្ដាញសង្គម រាល់ការឈឺចាប់ និងផលវិបាក ដែលខ្លួនមានជំងឺមហារីកឆ្នឹងនៅដំណាក់កាលចុងក្រោយ ហើយក្នុងនោះនាងក៏បានបង្ហោះរូបភាពជាមួយនិង Aum ពេលដែលនាងទៅសួរសុខទុក្ខ និងថែមទាំងទិញសម្ភារៈមួយចំនួនដែលចាំបាច់សម្រាប់ប្រើប្រាស់ឲ្យនាងថែមទៀតផង។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាបង្ហាញអារម្មណ៍រំភើប និងកោតសរសើរពីទឹកចិត្តតារាស្រីរូបនេះ ដែលចំណាយពេលវេលាដ៏មានតម្លៃទៅមើលថែទាំអ្នកគាំទ្រខ្លួន ដែលកំពុងតែមានជម្ងឺជាប់ខ្លួន៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី