ជាការពិតណាស់ បើគិតមកដល់សព្វថ្ងៃនេះអ្នកនាង អែនជី បានរៀបការកសារគ្រួសារអស់រយៈពេលជិត២ឆ្នាំមកហើយ ហើយមហាជនជាច្រើននៅតែចាប់អារម្មណ៍ និងច្រណែនពីសុភមង្គលក្នុងគ្រួសាររបស់អ្នកនាងខ្លាំងដដែល។
យ៉ាងណាមិញស្រាប់តែថ្មីៗនេះ អ្នកនាងបានបង្ហាញប្រាប់មហាជនអំពីដំណឹងដ៏ល្អមួយគឺពេលនេះអ្នកនាងកំពុងតែពរពោះកូនក្នុងផ្ទៃ ដែលជាកូនដំបូងរបស់ខ្លួនហើយ។
ក្នុងនោះផងដែរអ្នកនាងបានរៀបរាប់ថា៖«Welcome សមាជិកថ្មី កាដូធំសម្រាប់ប្តីឆ្នាំថ្មី 2020 Ly En ចេះតែឈឺនេះ ឈឺនោះ មិនដឹងមុខពេលនេះរកឃើញហើយ តាមពិតកូន Mommy ធ្វើទុក្ខសោះ សូមឱ្យឆ្នាំថ្មីជីវិតគ្រួសារខ្ញុំជួបតែសេចក្តីសុខ រកស៊ីមានបាន ជួបតែមនុស្សល្អ»។
ក្រោយពេលដឹងដំណឹងនេះភ្លាម មហាជននិងអ្នកគាំទ្រជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាចូលរួមអបអរសាទរ ដែលពេលនេះអ្នកនាងជិតក្លាយជាម្ដាយគេហើយ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី