ប្ដីល្អមែន! ឆាយ វីរៈយុទ្ធ រវល់ខ្លាំងប៉ុនណាក៏ឆ្លៀតពេលមើលថែកូននិងផ្ដល់ភាពកក់ក្ដៅឲ្យភរិយាដែរ!(មានរូបភាព)

ជាការពិតណាស់ចាប់តាំងពីពេលដែលកំពូលតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ រៀបការកសាងគ្រួសារមក គេសង្កេតឃើញលោកកាន់តែមានសុភមង្គលខ្លាំងឡើង ធ្វើឲ្យមហាជនជាច្រើនពោលពាក្យច្រណែនថែមទៀតផង។

មិនត្រឹមតែប៉ុនណោះ លោក ឆាយ វីរៈយុទ្ធ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងផងដែរ នៅពេលដែលគ្រប់គ្នាបានឃើញលោក តែងតែធ្លៀតពេលទំនេររបស់ខ្លួន មើលថែទាំកូនស្រីយ៉ាងយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅឲ្យភរិយា សក្ដិសមជាស្វាមីម្នាក់ដ៏ល្អមែន។

តាមរយៈទង្វើមួយនេះផងដែរ ពិតជាធ្វើឲ្យមហាជនជាច្រើនរំភើបចិត្តជំនួយភរិយាលោក ឆាយ វីរៈយុទ្ធ ដែលមានស្វាមីដ៏ល្អបែបនេះ មិនថាការងាររវល់ខ្លាំងប៉ុនណាក៏មានពេលមើលថែទាំកូននិងភរិយាដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី