ហ្វេនៗ JYP មានដឹងអត់? JYP ចំណាយប្រាក់១.៦លានដុល្លារអាមេរិចសម្រាប់អាហារប្រចាំឆ្នាំដែលបរិភោគក្នុងក្រុមហ៊ុន
នៅក្នុងកម្មវិធី “Heard It Through the Grapevine” ពិធីករបាននិយាយពីលោក Park Jinyoung ដែលជា CEO របស់ក្រុមហ៊ុន JYP លោក Park Jinyoung មានអាយុជិត៥០ឆ្នាំហើយតែនៅតែមានសុខភាពរឹងមាំនិងអាចរាំច្រៀងដូចយុវវ័យ២០ឆ្នាំ។
មូលហេតុអាចមកពីអាហារដែលលោកបរិភោគក៏ថាបានព្រោះលោកបរិភោគតែអាហារសរីរាង្គតែប៉ុណ្ណោះ សូម្បីតែក្នុងក្រុមហ៊ុនរបស់លោកក៏មានតែអាហារសរីរាង្គដែរព្រោះលោកឲតម្លៃលើសុខភាពជាសំខាន់។ ដែលគួរឲភ្ញាក់ផ្អើលគឺលោកចំណាយប្រាក់ប្រហែល១លាន៦សែនដុល្លារអាមេរិច!!! ទៅលើអាហារដែលក្រុមការងារបរិភោគក្នុងក្រុមហ៊ុន។
អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Kstarlive.com