Sandara Park ទម្លាយពីជីវិតរបស់នាងទាំងទឹកភ្នែកក្រោយ 2NE1 រំសាយក្រុម

ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ នូវតារាស្រីវ័យមិនចេះចាស់ Sandara Park ដែលជាអតីតសមាជិកក្រុមចម្រៀងនារីដ៏ល្បី 2NE1។ កាលពីថ្ងៃទី ៤ ខែ កុម្ភះ ឆ្នាំ ២០២០ កន្លងទៅនេះ តារាស្រីរូបនេះ បានចូលរួមនូវកម្មវិធី​ Video Star ដែលកម្មវិធីតម្រូវឲ្យតារាកិត្តិយសដែលចូលរួមនិយាយទាកទងនឹងក្ដីព្រួយបារម្ភរបស់ពួកគេក្នុងវិថីសិល្បះ។ ក្នុងឱកាសនោះ តារាស្រីរូបនេះក៏បានរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន មុននឹងក្រោយក្រុមចម្រៀង 2NE1 រំលាយក្រុម។

ខណៈពេលនោះដែរ Sandara ក៏បានរៀបរាប់ប្រាប់ថា​ “ រឿងគ្រប់យ៉ាងវាលំបាកស្រាប់ទៅហើយ ប៉ុន្ដែវាកាន់តែយ៉ាប់ក្រោយពេលដែលក្រុមរបស់ពួកយើងបានរំសាយ ដោយហេតុថាខ្ញុំត្រូវឈរម្នាក់ឯងដែលធ្វើឲ្យខ្ញុំកាន់តែជួបការលំបាកជាងមុន។ មែនទែនទៅ វាពិតជាពេលវេលាលំបាកខ្លាំងសម្រាប់ខ្ញុំ”។

After Footer (Active) - damrei Mr1 Zone2

រូបនាងក៏បានបន្ដទៀតថា ក្រោយពេលរំសាយក្រុម ខ្ញុំមិនដឹងថាគួរធ្វើអ្វីល្អសម្រាប់ពេលអនាគត បែបនេះហើយខ្ញុំតែងតែគិតឃើញនូវរឿងអវិជ្ជមានជាច្រើន អស់រយៈពេល ២ ទៅ ៣ ឆ្នាំ កន្លងមកនេះ”។

ត្រងចំនុច Dara ក៏ទប់ទឹកភ្នែកលែងជាប់ហើយរៀបរាប់ថា “ទំនាក់ទំនងរបស់ខ្ញុំ និងមនុស្សដែលធ្លាបើស្គាល់ត្រូវបានផ្ដាច់អស់ ខ្ញុំរស់នៅក្នុងស្រមោលងងឹតអស់រយៈពេល ២ ឆ្នាំ តែកាលដែលរស់នៅក្នុងសភាពនេះ បែរជាធ្វើឲ្យខ្ញុំមានភាពរីករាយជាងមុន ពីព្រោះថាមនុស្សដែលកំពុងតែនៅក្បែរខ្ញុំក្នុងស្ថានភាពនេះ ជាមនុស្សដែលស្រលាញ់ យកចិត្តដាក់ចំពោះខ្ញុំពិតប្រាកដ”៕

ប្រភព៖ AllKpop

អត្ថបទដោយ៖ ស្រីពេជ្រ