រកឯណាបាន? មិនប្រកាន់អតីតមិត្តស្រីធ្លាប់ក្បត់ Kenneth Ma នៅតែនិយាយល្អ និងការពាររូបនាង

ប្រិយមិត្តដែលនិយមតាមដាននូវពត៌មានប្រហែលជាបានដឹងខ្លះៗ ហើយពីរឿងរ៉ាវស្នេហារវាងលោក Kenneth Ma និងមិត្តស្រីលោក Jacqueline Wong។ កាលពីឆ្នាំមុន អតីតមិត្តស្រីរបស់លោកត្រូវគេចាប់បានថាលួចមានទំនាក់ទំនងជាមួយនឹងបុរសផ្សេងស្របពេលដែលកំពុងទាក់ទងនឹងលោក Kenneth Ma​ ដែលជាហេតុធ្វើឲ្យមហាជនមានការខឹងសម្បារយ៉ាងខ្លាំង ពីព្រោះថាលោក Kenneth Ma ជាបុរសស្មោះស្នេហ៍ម្នាក់តែបែរជាត្រូវមិត្តស្រីក្បត់ចិត្ដ។ ដោយមានពាក្យរិះគន់ខ្លាំងពេក ទើបធ្វើឲ្យតារាស្រី Jacqueline សម្រេចចិត្តចាកចេញពីហុងកុងទៅអាមេរិកអស់មួយរយៈធំ។

បើទោះបីជាបែកគ្នាជាង ៨ ខែ ទៅហើយក្ដី ក៏ប៉ុន្ដែ តារាសម្ដែងប្រុស Kenneth Ma នៅតែត្រូវអ្នកកាសែតតាមជីកសួរពត៌មានទាក់ទងនឹងអតីតមិត្តស្រីរបស់លោក។ មែនទែនទៅ បើទោះជាតារាសម្ដែងប្រុសជើងចាស់រូបនេះ និងមិត្តស្រីបានបែកគ្នាក៏ពិតមែន តែរាល់បទសម្ភាសដែលលោកត្រូវបានគេចោទសួរពី Jacqueline លោកតែងតែនិយាយនូវពាក្យល្អៗ លើកទឹកចិត្ត និងការពាររូបនាងជានិច្ច។

After Footer (Active) - damrei Mr1 Zone2

មិនតែប៉ុណ្ណោះ លោកថែមទាំងបានសុំឲ្យមហាជនទាំងអស់ទុកឱកាសឲ្យនាងសម្រាប់កែប្រែកំហុសដែលបានកើតឡើង។ បន្ថែមពីនេះ លោកក៏បានបញ្ចេញមតិសរសើរចំពោះរឿងភាគថ្មីរបស់នាង “Handmaidens United”  ដែលទើបចាក់ផ្សាយ ថាជារឿងភាគដែលល្អទស្សនាទៀតផង។ ប៉ុន្ដែដោយសារតែរឿងអាស្រូវរបស់នាង រឿងភាគមួយនេះមិនសូវមានមហាជនទស្សនាប៉ុន្មាននោះទេ៕

ប្រភព៖ jaynestars

អត្ថបទដោយ៖ ស្រីពេជ្រ