បរិច្ចាគប៉ុន្មានក៏ជាទឹកចិត្ត! តែតួឯកស្រី F4 2018 ធ្វើឲ្យអ្នកគាំទ្រហួសចិត្តខ្លាំងក្រោយដឹងនាងបរិច្ចាគជួយ Wuhan ត្រឹមតែ..
ជាតារាសម្ដែងដែលមានឈ្មោះល្បី អ្វីដែលសំណាងនោះគឺបានរស់នៅយ៉ាងសុខស្រួលជាមួយជីវិតហ៊ឺហា ស៊ីវិល័យ ប្រើប្រាស់នូវរបស់របរទំនើបៗ ក៏ប៉ុន្ដែសំណាងអាក្រក់នោះគឺមានអ្នករង់ចាំរិះគន់គ្រប់ពេលវេលា ធ្វើអ្វីតែបន្ដិចក៏ក្លាយជាប្រធានបទក្ដៅគគុក និងត្រូវបានយកមកពិភាក្សាពេញបណ្ដាញសង្គមតែម្ដង។
ជាក់ស្ដែង តួឯកស្រីក្នុងរឿង F4 2018 Shen Yue តែម្ដង តារាស្រីរូបស្រស់នេះត្រូវបានគេចាត់ទុកថាជាតារាស្រីវ័យក្មេងដែលលេចធ្លោបំផុតក្នុងប្រទេសចិននាពេលបច្ចុប្បន្ន រីឯប្រាក់ចំណូលដែលនាងអាចរកបានក៏មានចំនួនយ៉ាងច្រើនក្រាស់ក្រែល។ ស្របពេលដែលវីរុសប្រភេទថ្មី កូរ៉ូណា បានផ្ទុះឡើងធ្វើឲ្យប្រទេស ចិន កំពុងជួបទុក្ខលំបាក តារាស្រីរូបនេះក៏មិនខុសពីតារាជាច្រើនទៀតដែរ ពោលគឺបានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដើម្បីជួយសង្គ្រោះតំបន់ Wuhan។
ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រហួសចិត្ត និងភ្ងាក់ផ្អើលខ្លាំងនោះគឺ តារាស្រីដែលកំពុងមានឈ្មោះល្បីរូបនេះ បរិច្ចាគត្រឹមតែ ២០០០ យ័ន ( ២៨៥ ដុល្លារ) ដែលវាជាចំនួនតិចបំផុតសម្រាប់តារាល្បីលំដាប់ដូចជារូបនាង។
ក្រោយពីឃើញបែបនេះ មហាជន និងអ្នកគាំទ្រជាច្រើនហាក់ដូចជាគាំងនឹងទង្វើរបស់តារាស្រីរូបនេះ រហូតដល់ស្ទើរតែលែងមានពាក្យរិះគន់ ដោយហេតុថាហួសចិត្តខ្លាំងតែម្ដង៕
អត្ថបទដោយ៖ ស្រីពេជ្រ