ញញឹមស្រស់ណាស់ក្នុងពិធីក្រុងពាលី! Mario និង Baifern ជួបគ្នាម្ដងទៀតក្នុងរឿងថ្មី

ប្រិយមិត្តដែលជាអ្នកគាំទ្រខ្សែភាពយន្ដដ៏ល្បីល្បាញរបស់ប្រទេសថៃកាលពីឆ្នាំ ២០១០ “First Love” ដែលសម្ដែងដោយតារាប្រុសរូបសង្ហារ Mario Maurer និងតារាសម្ដែងស្រីប៉ិនប្រសប់ Baifern ច្បាស់ជាតែងលួចសង្ឃឹមថាមួយគូនេះ អាចមានឱកាសបានសម្ដែងរឿងរួមគ្នាសារជាថ្មី។

អ្វីដែលគួរឲ្យរំភើបនោះ ទីបំផុតតារាសម្ដែងស្រី ប្រុសមួយគូនេះពិតជាមានឱកាសបានសម្ដែងរឿងភាគរួមគ្នាម្ដងទៀតពិតមែន ដែលរឿងនោះមានចំណងជើងថា “Laser Candy” ជារឿងមនោសញ្ចេតនាបែបកំប្លុកកំប្លែង។

ជាពិសេសក្នុងថ្ងៃនេះផ្ទាល់តែម្ដង កម្លោះសង្ហារ Mario និងក្រមុំរូបស្រស់ Baifern បានចូលរួមពិធីក្រុងពិលីរឿងថ្មីរបស់ខ្លួន និងបានបង្អួតសម្រស់ដ៏ស្រស់ស្អាត និងស្រស់សង្ហាររបស់ខ្លួនទៅកាន់អ្នកគាំទ្ររបស់ខ្លួន។ ជាងនេះទៅទៀត អ្នកគាំទ្រជាច្រើនក៏រំពឹងថារឿងមួយនេះនឹងល្អមើលមិនខាន ពីព្រោះថាមួយគូនេះលេងត្រូវចង្វាក់គ្នាខ្លាំង ណាមួយសុទ្ធតែជាតារាដែលមានទេពកោសល្យក្នុងការសម្ដែង៕

អត្ថបទដោយ៖ ស្រីពេជ្រ