អូហូ!​ ស្ងាត់ៗ អុីវ៉ា មានអ្នក Surprise របស់ទាំងនេះសង្ស័យជិតមានដំណឹងល្អហើយ!(មានរូបភាព)

ដូចប្រិយមិត្តបានអញ្ចឹងថា ចាប់តាំងពីឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈមក គ្រប់គ្នាពុំដែលលេចលឺដំណឹងថា តារាចម្រៀងស្រីល្បីឈ្មោះកញ្ញា អុីវ៉ា ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនិងនរណាម្នាក់នោះទេ។

ជាក់ស្ដែងទើបតែកាលពីពេលថ្មីៗនេះ កញ្ញា បានបង្ហាញកាដូមួយចំនួន មានដូចជាបាច់ផ្កាដ៏ធំមួយ ចិញ្ចៀន និងកងដៃដាំពេជ្រ យ៉ាងភ្លឺចែងចាំង មើលទៅពិតជាមានតម្លៃខ្លាំងណាស់ អ្វីដែលពិសេសនោះគឺរបស់ទាំងនេះសុទ្ធតែបង្ហាញក្ដីស្រលាញ់ពីមនុស្សពិសេសរបស់ខ្លួន។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបជំនួសកញ្ញា អុីវ៉ា និងចង់ឃើញម្ចាស់កាដូគ្រប់ៗគ្នាទៀតផង៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី