ស្អាតខ្លាំងៗ! ក្រោយរៀបចំអស់ជាច្រើនឆ្នាំ Chompoo Araya និងស្វាមីនឹងរើរចូលទៅនៅផ្ទះថ្មីនៅពេលឆាប់ៗនេះ

ដូចដែលប្រិយមិត្តបានដឹងស្រាប់មកហើយថាផ្ទះថ្មីរបស់ Chompoo Araya បានចំណាយពេលសាងសង់អស់ជាច្រើនឆ្នាំណាស់មកហើយ។

ផ្ទះនេះបានសាងសង់រួចរាល់នៅចុងឆ្នាំ២០១៩ ហើយចំណាយពេលរៀបចំមកដល់ខែកុម្ភៈឆ្នាំ២០២០ទើបរួចរាល់ព្រោះលោក Nott ដែលជាស្វាមីរបស់ Chompoo បានសម្រឹតសម្រាងផ្ទះនេះឡើងអស់ពីដួងចិត្តដើម្បីឲកូនៗអាចរស់នៅបានសុខស្រួលនិងរត់លេងក្នុងផ្ទះបានយ៉ាងសប្បាយរីករាយ។ Chompoo ក៏បានបង្ហើបថានឹងរើរចូលទៅនៅផ្ទះថ្មីនៅពេលឆាប់ៗនេះហើយ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ posttoday.com