ប្រិយមិត្តដែលនិយមតាមដានរឿងភាគកូរ៉េប្រហែលជាស្គាល់ច្បាស់នូវកម្លោះសង្ហារទាំង ៤ រូបនេះហើយ ជាពិសេសរឿងភាគនីមួយៗ របស់ពួកគេសុទ្ធសឹងតែជារឿងភាគដែលមានឈ្មោះល្បី និងល្អទស្សនា។ យ៉ាងណាមិញ ក្នុងឆ្នាំ ២០២០ នេះ ពួកគេនឹងត្រៀមខ្លួនត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនសារជាថ្មីជាមួយរឿងភាគដ៏ថ្មីស្រឡាង។
តោះទៅមើលបន្ដិចមើលថាជារឿងអ្វីខ្លះ៖
១ Lee Minho
ក្នុងឆ្នាំ ២០២០ នេះ តារាសម្ដែងប្រុសខ្ពស់ស្រឡះរូបនេះនឹងត្រៀមបង្ហាញមុខក្នុងរឿងភាគថ្មី “The King: The Eternal Monarch”។
២ Kim Sohyun
រីឯតារាសម្ដែងប្រុសរូបសង្ហារ Kim SooHyun ក៏ត្រៀមត្រលប់មកបម្រើអារម្មណ៍ទស្សនិកជនជាមួយរឿងភាគ “Psycho But It’s Okay” ក្នុងឆ្នាំ ២០២០ នេះ។
៣ Ji Chang Wook
ចំណែកឯតារាប្រុសរូបសង្ហារសាច់ដុំធំ Ji Chang Wook ក៏មិនចាញ់ Lee Minho និង Kim SooHyun ដែរ ក្នុងឆ្នាំ ២០២០លោកក៏ត្រៀមត្រលប់មកវិញជាមួយរឿងភាគ “BackStreet Rookie”។
៤ Park Bogum
ចំពោះតារាសម្ដែងកំពុងមានប្រជាប្រិយភាពរូបនេះ ក៏ត្រៀមនឹងត្រលប់មកវិញជាមួយរឿងភាគដ៏ថ្មីស្រឡាង “Record of Youth” ក្នុងឆ្នាំ ២០២០៕
អត្ថបទដោយ៖ ស្រីពេជ្រ