(ភ្នំពេញ)៖ ក្រុមហ៊ុន Theara Leang Co.,LTD ក្រោយពីបានរៀបចំកម្មវិធី ប្រគល់ពានរង្វាន់ស្ត្រីឆ្នេីមប្រចាំឆ្នាំ២០១៩ មិនទាន់បានប៉ុន្មានផង នៅថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានរៀបចំកម្មវិធីមួយទៀតហេីយ ដោយជួបជុំសមាជិករបស់ក្រុមហ៊ុន ដែលសុទ្ធសឹងតែជា Super VIP & VIP2 ចែកថវិកាជាប្រាក់រង្វាន់ សរុប២០ម៉ឺនដុល្លារ និងរង្វាន់ផ្សេងៗជាច្រេីនទៀត។
នៅក្នុងកម្មវិធីជួបជុំសមាជិកក្រុមហ៊ុន ចែកថវិការង្វាន់ប្រចាំឆ្នាំ២០១៩នេះ មានការចូលរួមពី លោក ឌី ជោត អគ្គនាយកក្រុមហ៊ុន, លោកស្រី អគ្គនាយិកា លាង ធារ៉ា និងវត្តមានភ្ញៀវកិត្តិយសជាច្រេីនទៀតផងដែរ។
លោកស្រី លាង ធារ៉ា អគ្គនាយិកាក្រុមហ៊ុន Theara Leang Co.,LTD បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់បណ្តុះបណ្តាលសមាជិក ជាពិសេសស្ត្រីដែលគាត់ធ្លាប់បរាជ័យ គឺក្រុមហ៊ុនតែងលេីកទឹកចិត្ត ផ្តល់ឱកាសឲ្យពួកគាត់ ហេីយលោកស្រីតែងតែនៅជិត ដេីម្បីជម្រុញឲ្យពួកគាត់ជោគជ័យដូចថ្ងៃនេះ។ តួយ៉ាងកាលពីថ្ងៃទី ៩ ខែកុម្ភៈ ក្រុមហ៊ុនទេីបតែរៀបចំកម្មវិធី ជួបជុំតំណាង១៥០០នាក់ និងចែកពានស្ត្រីឆ្នេីមប្រចាំឆ្នាំ២០១៩ ហេីយពេលនេះ ក្រុមហ៊ុនបានរៀបចំកម្មវិធីចែកថវិកា២០ម៉ឺនដុល្លារទៀត។
លោកស្រីបន្តថា ការចែកថវិការង្វាន់នេះ គឺចែកជូនតំណាងចែកចាយជាសមាជិក Super VIP &VIP2 ជំនាន់ទី១ ប្រចាំឆ្នាំ២០១៩ ចំនួន៦៥នាក់ ដោយថវិកានេះគឺបានមកពីប្រាក់ពិន្ទុសន្សំ ប្រចាំឆ្នាំរបស់ពួកគាត់ តាមការសន្យារបស់ក្រុមហ៊ុន ហេីយនៅក្នុងនោះផងដែលក៏មានសមាជិក២០រូបផ្សេងទៀត បានប្រាក់រង្វាន់ កន្លះអាវឈ្មោះរបស់ក្រុមហ៊ុនផ្ទាល់ មានផ្លាទីនសុទ្ធ និងផ្លាទីនដាំពេជ្រផងដែរ៕