ក្រោយពីមានការផ្ទុះឡើងនៃវីរុស COVID-19 តាំងពីខែធ្នូមកមានឥស្សរជនជារដ្ឋមន្ត្រីជាន់ខ្ពស់ និងតារាសម្ដែងនៅតាមបណ្ដាប្រទេសមួយចំនួនបានឆ្លងវីរុស COVID-19 នេះ។
នៅពីថ្ងៃអង្គារ ទី១០ ខែមីនា៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអង់គ្លេស លោកស្រី Nadine Dorrie បានចេញសេចក្តីថ្លែងការណ៍មួយថាលោកស្រីត្រូវបានធ្វើតេស្ដរកឃើញថាមានផ្ទុកវីរុស COVID-19។
នៅពីថ្ងៃ ទី១២ ខែមីនា៖ តារាសម្ដែងអាមេរិកវ័យ៦៣ឆ្នាំ លោក Tom Hank និងភរិយា Rita Wilson បានធ្វើតេស្ដរកវីរុស COVID-19 នៅប្រទេសអូស្រ្តាលី និងលទ្ធផលឃើញវិជ្ជមាន។
នៅថ្ងៃទី១៣ ខែមីនា៖ ភរិយារបស់នាយករដ្ឋមន្ត្រីប្រទេសកាណាដា លោកស្រី Sophie Grégoire Trudeau ក៏តេស្ដវិជ្ជមានវីរុសនេះដូចគ្នា។ បន្ទាប់ពីតេស្ដវិជ្ជមាន លោកស្រីក៏ត្រូវគេដាក់ឲ្យនៅដាច់ដោយឡែក។ ចំណែកស្វាមីលោកស្រី គឺលោកនាយករដ្ឋមន្ត្រី Justin Trudeau ក៏ត្រូវបានគេដាក់ឲ្យនៅដាច់ដោយឡែកដែរ។ ។
នៅថ្ងៃទី១៣ ខែមីនា៖ តារាសម្ដែងថៃវ័យ៤១ឆ្នាំ លោក Matthew Deane Chanthavanji ក៏បានបង្ហោះសារលើបណ្ដាញសង្គមរបស់ខ្លួនថាខ្លួនតេស្ដវិជ្ជមានវីរុស COVID-19 នេះ។
នៅថ្ងៃទី១៥ ខែមីនា៖ ភរិយារបស់នាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញក៏ត្រូវបានតេស្ដរកឃើញមានផ្ទុកវីរុស COVID-19 ក្រោយពីប្រទេសនេះប្រកាសបិទតំបន់ខ្លះដើម្បីទប់ស្កាត់ការរាតត្បាតរបស់វីរុស COVID-19។
នៅថ្ងៃទី១៦ ខែមីនា៖ ស្ថាបត្យករវ័យ៩២ឆ្នាំនៅប្រទេសអ៊ីតាលីក៏បានស្លាប់ដោយសារវីរុស COVID-19 នេះដែរ។ ស្ថាបត្យករ Vittorio Gregotti រូបនេះគឺជាស្ថាបត្យករដែលជួយរចនាពហុកីឡាដ្ឋាន Barcelona Summer Olympics កាលពីឆ្នាំ១៩៩២។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕