ការណែនាំពី​វិធីដាក់ខ្លួនឯងឲ្យនៅដោយឡែក១៤ថ្ងៃនៅផ្ទះ ដើម្បីបង្ការនិងទប់ស្កាត់ COVID-19

ក្រសួង​​សុខាភិបាល​​បាន​​ចេញ​​សេចក្តី​​ជូន​​ដំណឹង​​មួយ ណែនាំ​​អំពី​​នីតិវិធី​​ដាក់​ខ្លួន​ឯង​ឲ្យ​នៅដាច់​ដោយ​ឡែក ដល់​បុគ្គលិក​ដែល​ត្រូវ​ធ្វើ​ចត្តាឡីស័ក នៅ​ក្នុង​ផ្ទះ​រយៈពេល​១៤​ថ្ងៃ ដើម្បី​បង្ការ និង​ទប់​ស្កាត់​ជំងឺ COVID-19។

១. បន្ទប់​​ត្រូវ​មា​ន​ខ្យល់​ចេញ​ចូល​ល្អ
២. កាត់​បន្ថយ​ការ​ប្រើប្រាស់​កន្លែង​ទំនេរ​រួម និង​កាត់​បន្ថយ​កន្លែង​រស់​នៅ​រួម​គ្នា
៣. ត្រូវ​តាម​ដាន​សុខភាព​ផ្ទាល់​ខ្លួន និង​រោគ​សញ្ញា​រយៈពេល​១៤ថ្ងៃ
៤. បើ​មាន​រោគ​សញ្ញា​ណា​មួយ​ខាង​លើ ឬ​មាន​បញ្ហា​សុខភាព ត្រូវ​រាយការណ៍​ទៅ​លេខ ១១៥
៥. អនុវត្ត​អនាម័យ​ឲ្យ​បាន​ញឹក​ញាប់​
៦. ខ្ទប់​ច្រមុះ ឬ​មាត់ ដោយ​ប្រើ​កែង​ដៃ ឬ​ក្រដាស​អនាម័យ ពេល​ក្អក ឬ​កណ្តាស់
៧. ត្រូវ​សម្អាត​បន្ទប់​ស្នាក់​នៅ និង​បន្ទប់​ទឹក​ឲ្យ​បាន​ញឹក​ញាប់
៨. ត្រូវ​បោក​គក់​សម្លៀក​បំពាក់ ស្រោម​ពូក ស្រោម​ខ្នើយ និង​គ្រឿង​បរិក្ខារ​ប្រើប្រាស់​ផ្សេងៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ