CDC ប្រកាសរកអ្នកដំណើរជិះយន្តហោះមកពីថៃ ជាមួយអ្នកផ្ទុក COVID-19 ម្នាក់

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ប្រកាស​ស្វែងរក​អ្នក​ដំណើរ​មកពី​បាងកក ដែល​បាន​ជិះ​យន្តហោះ​ជើង​ហោះហើរ​លេខ PG933 មួយ​ចំនួន ព្រោះ​មាន​ម្នាក់​ក្នុង​ចំណោម​អ្នក​រួម​ដំណើរ​បាន​តេស្ត​វិជ្ជមាន COVID-19 កាលពី​ថ្ងៃ ០៩ មីនា ២០២០។

ក្នុង​នោះ ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​អ្នក​នៅ​លើ​ជើង​ហោះ​ហើរ​តែ​មួយ​ខាង​លើ ហើយ​អង្គុយ​នៅ​ជួរ​ទី ២២ ២៣ ២៥ ២៥ ឬ ២៦ អ្នក​ត្រូវ​ទាក់ទង​ទៅ​ក្រសួងសុខាភិបាល​ ដោយ​ទូរស័ព្ទ​ទៅ​លេខ ១១៥។

សម្រាប់​អ្នក​ដំណើរ​ផ្សេង​ទៀត ដែល​ធ្វើ​ដំណើរ​តាម​ជើង​ហោះហើរ​លេខ PG933 ត្រូវ​ត្រួត​ពិនិត្យ​តាមដាន​សុខភាព​របស់​អ្នក​រយៈ​ពេល ១៤ ថ្ងៃ ចាប់ពី​ថ្ងៃ​ដែល​ជើង​ហោះហើរ​ចុះចត​នៅ​ប្រទេស​កម្ពុជា ហើយ​ទាក់ទង​ក្រសួង​សុខាភិបាលតាម​លេខ ១១៥ ប្រសិនបើ​មាន​រោគសញ្ញា​ណា​មួយ។

អ្នក​នាំ​ពាក្យ​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​លោក លី សូវ៉ាន់ បាន​ឲ្យ​ដឹង​ថា អ្នក​តេស្ត​រក​ឃើញ​នោះ គឺ​នេះ​ជា​ករណី​ចាស់​តែ​ប៉ុណ្ណោះ មិនមែន​មាន​ករណី​ថ្មី​ទៀត​នោះ​ទេ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ