តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល វិទ្យាស្ថានប៉ាស្ទ័រកម្ពុជាបានរកឃើញអ្នកឆ្លង COVID-19 ៩ករណីថ្មីបន្ថែមទៀត។ អ្នកឆ្លង COVID-19 ៩ករណីថ្មីនោះ រួមមាន នៅខេត្តសៀមរាប ១ករណី ភ្នំពេញ ២ករណី កំពង់ឆ្នាំង ១ករណី កែប ៣ករណី កោះកុង ១ករណី និងត្បូងឃ្មុំ ១ករណី។
តួលេខសរុបអ្នកឆ្លង COVID-19 គិតត្រឹមយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះ មានចំនួន ៣៣ករណី។ ឆ្លើយតបចំពោះការឆ្លងរាលដាលយ៉ាងគំហុកនេះ នៅព្រឹកស្អែក អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងធ្វើសន្និសីទសារព័ត៌មាន ស្តីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅសាលប្រជុំ ទីស្តីការគណៈរដ្ឋមន្ត្រី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕