ករណីថ្មី ថ្ងៃទី 24 នេះ! បុរសខ្មែរ២នាក់នៅខេត្តត្បូងឃ្មុំ តេស្តឃើញអវិជ្ជមាន COVID-19

ពលរដ្ឋ​ខ្មែរ​២នាក់ ក្នុង​ចំណោម​៤នាក់ រស់នៅ​ខេត្ត​ត្បូង​ឃ្មុំ​បាន​តេស្ត​ឃើញ​អវិជ្ជមាន COVID-19 នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ នៅថ្ងៃទី២៤ ​មីនានេះ។

តាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រ បុរសទាំង២នាក់នោះ បានតេស្តឃើញអវិជ្ជមាន COVID-19 ចំនួន២លើក។ បច្ចុប្បន្ន​​ក្រុម​​គ្រូពេទ្យ​​បាន​​អនុញ្ញាត​ឲ្យ​​អ្នក​​ទាំង​​២ ត្រលប់​​ទៅ​​ផ្ទះ​វិញហើយ ដោយ​ម្នាក់​នៅ​ស្រុក​ពញាក្រែក និង​ម្នាក់​ទៀត​នៅ​ស្រុក​ក្រូចឆ្មារ​។

​​​អត្ថបទផ្ដល់សិទ្ធិដោយ