ដឹងលទ្ធផលពិនិត្យ COVID-19 លើបរទេសផ្ដិតទឹកមាត់ក្នុងទូ ATM ហើយ!

ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​ពី​លទ្ធផល​តេស្ត​លើ ជន​បរទេស​ម្នាក់​ដែល​បាន​ទៅ​ទូ ATM ក្បែរ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់គ្រង ហើយ​ផ្ដិត​ទឹក​មាត់​លើ​ក្រដាស​ប្រាក់​បោះ​ចោល​ក្នុង​ទូ​នោះ។

ក្រោយ​ពី​បាន​នាំ​ខ្លួន​យក​ទៅ​ពិនិត្យ​កំហាក​រួច​មក បាន​បង្ហាញ​ជា​លទ្ធផល​ថា ជន​បរទេស​រូប​នោះ​មិន​មាន​ផ្ទុក​មេរោគ COVID-19 នោះ​ទេ ហើយ​នៅ​ពេល​នេះ សមត្ថកិច្ច​អន្តោប្រវេសន៍​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​នាំ​យក​ជនបរទេស​នេះ​ទៅ​ពិនិត្យ​រក​សារធាតុ​ញៀន និង​អនុវត្ត​បន្ត​តាម​នីតិវីធី​ច្បាប់ ។​

​​​អត្ថបទផ្ដល់សិទ្ធិដោយ