មកដឹងពីអ្នកជាសះស្បើយទាំង ១៥ នាក់ ក្នុងនោះមានមន្រ្តីជាន់ខ្ពស់ ១នាក់

ជា​ដំណឹង​ដ៏រីករាយសម្រាប់​ព្រឹក​នេះ គឺ​ក្រសួងសុខាភិបាលបានប្រកាសថា ពុំមាន​ករណី​ឆ្លង COVID-19 ថ្មី​នោះ​ទេ ហើយ​ចំណែក​អ្នក​ជា​វិញ​កើន​ឡើង​រហូត​ដល់ ១៥ នាក់​ឯ​ណោះ ក្នុង​នោះ​មាន​ចម្រុះ​ជាតិ​សាសន៍ ទាំង​បរទេស ​ខ្មែរ និងមន្រ្តីជាន់ខ្ពស់មួយរូបទៀតផង។

១- បុរស​អាយុ ៦៤ ឆ្នាំ និង ៦០ ឆ្នាំ​ជា​ជនជាតិ​ម៉ាឡេស៊ី ក្រុម​មក​ធ្វើ​ការងារ​សាសនា​ស្នាក់នៅ​ខេត្ត​កំពត បាន​ព្យាបាល​ជា​សះស្បើយ ក្រោយ​តេស្ត​លទ្ធផល​អវិជ្ជមាន COVID-19 ២ ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​កំពត។

២- ស្ត្រី​អាយុ ៣៥ ឆ្នាំ ជនជាតិ​ខ្មែរ រស់នៅ​ខេត្ត​បាត់ដំបង បាន​ព្យាបាល​ជា​សះស្បើយ ហើយ​តេស្ត​អវិជ្ជមាន ២ លើក ហើយ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។ ស្ត្រី​រូប​នោះ គឺជា​ភរិយា​បុរស​អាយុ ៤៦ ឆ្នាំ ដែល​វិល​មកពី​ប្រទេស​ម៉ាឡេស៊ី ហើយ​បុរស​រូប​នោះ​នៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​បាត់ដំបង។

After Footer (Active) - damrei Mr1 Zone2

៣- បុរស​អាយុ ៦០ ឆ្នាំ ជនជាតិ​ខ្មែរ​នៅ​ភូមិ​បារ៉ែន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្ត​កណ្ដាល បាន​ជា​សះស្បើយ ក្រោយ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង ហើយ​ត្រូវ​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរ​ពេទ្យ​ខេត្ត​កណ្ដាល។ បុរស​រូប​នោះ គឺជា​អ្នក​វិល​ត្រឡប់​មកពី​កម្មវិធី​សាសនា​ប្រទេស​ម៉ាឡេស៊ី។

៤- បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៩ ឆ្នាំ ជា​មន្រ្តី​ជាន់ខ្ពស់​នៃ​ក្រសួង​មួយ រស់នៅ​រាជធានី​ភ្នំពេញ បាន​ជា​សះស្បើយ ក្រោយ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

៥- បុរស ៤ នាក់ និង​ស្រ្តី ៤ នាក់ ជា​ជនជាតិ​បារាំង ជា​សះស្បើយ ក្រោយ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង។ អ្នក​ទាំង ៨ នាក់​គឺជា​ក្រុម​ទេសចរ​បារាំង​ទាំង ៣៦ នាក់ ដែល​ផ្ទុក COVID-19 នៅ​ខេត្ត​ព្រះសីហនុ។ រីឯ​បុរស​ជនជាតិ​បារាំង​អាយុ ៦៩ ឆ្នាំ (ជា​ក្រុម​ទេសចរ ៤ នាក់​ផ្សេង​ទៀត) ក៏​បាន​ជា​សះស្បើយ​ផង​ដែរ អ្នក​ទាំង ៩ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ និង​រង់ចាំ​វិល​ត្រឡប់​ទៅ​បារាំង​វិញ។

៦- បុរស​ជនជាតិ​ខ្មែរ​អាយុ ៣៩ ឆ្នាំ​ជា​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​ក្រុម​ទេសចរ​ជនជាតិ​បារាំង ក្រោយ​តេស្ត​អវិជ្ជមាន COVID-19 ២ ដង និង​អនុញ្ញាត​ឲ្យ​ចេញ​ពី​សណ្ឋាគារ​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ។

​​​អត្ថបទផ្ដល់សិទ្ធិដោយ