ទើបតែចែកជាង 20មុឺនដុល្លា មិនទាន់បាត់ក្តៅផង ស្រាប់តែថ្ងៃនេះម៉ែរួយប្រកាសចែកមាសសុទ្ធ និងពានរង្វាន់បន្ថែមទៀត!

ទស្សនិកជនទូទៅប្រាកដជាដឹងគ្រប់ៗគ្នាថាកាលពីពេលថ្មីៗកន្លងទៅមិនដល់៣ថ្ងៃផង ដែលម៉ែរួយបានប្រគល់ពានរង្វាន់និងរង្វាន់លេីកទឹកចិត្តជាមាសសុទ្ធដល់តំណាងចែកចាយរបស់ខ្លួ នដែលបានខំប្រឹងប្រែងកន្លងមក រួមមានជញ្ជៀនមាស 1ជី 2 ជី 3 ជី និង5ជី បើទោះបីជាមាសកំពុងតែឡេីងថ្លៃកប់ពពកប៉ុណ្ណាក៏ដោយ ក៏សេដ្ឋីចិត្តបុណ្យរូបនេះនៅតែហ៊ានចំណាយលុយប្រហែលខ្ទង់ 200,000$ ជូនដល់តំណាងចែកចាយឆ្នេីម500នាក់ ទាំងតំណែងតូចនិងតំណែងធំក្នុងក្រុមហ៊ុន Rouy Infinity Co.,ltd របស់អ្នកនាង តែរឿងនេះមិនទាន់បាត់ក្តៅផង ស្រាប់តែថ្ងៃនេះម៉ែរួយប្រកាសចែកមាសសុទ្ធ និងពានរង្វាន់បន្ថែមទៀតដល់តំណាងចែកចាយរបស់ខ្លួន ធ្វើអោយមហាជនកាន់តែភ្ញាក់ផ្អើល។

ការចែកលើកនេះក៏មិនខុសពីលើកមុនដែរ ដោយសារតែផលិតផលរបស់ម៉ែរួយ មានគុណភាព ខ្ពស់មានស្តង់ដារទទួលស្គាល់ដោយក្រសួងសុខាភិបាលទាំងក្នុងនិងក្រៅប្រទេស បូករួមទាំងការដឹកនាំដោយក្តីស្រលាញ់ យកបេះដូងជាដើមទុន ប្រៀបដូចនឹងមនោសញ្ចេតនាម្តាយចំពោះកូន ព្រមទាំងការពង្រឹងរបៀបបង្រៀនការលក់ទៀតនោះ ធ្វេីអោយតំណាងចែកចាយម៉ែរួយលក់ដាច់គ្រប់ៗគ្នា តែម្តង និងកាន់តែល្បីល្បាញទាំងក្នុង និងក្រៅប្រទេស រហូតទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ត្រូវតាមយុទ្ធសាស្ត្រគោលការណ៍ដែលក្រុមហ៊ុនបានដាក់ចេញ។

គួរបញ្ចាក់ថាក្រុមហ៊ុន Rouy Infinity Co.,ltd ដឹកនាំដោយ CEO ម៉ែរួយ តែងតែផ្តល់ការលើកទឹកចិត្ដដល់តំណាងចែកចាយរបស់ខ្លួន តាមរយៈកាដូរដ៏មានតម្លៃជាច្រើនអាចនិយាយបានថាកម្ររនឹងមានអ្នកណាធ្វើដូច ហើយបើនិយាយពីក្រុមហ៊ុននេះវិញទេីបតែបង្កើតឡេីងមិនទាន់ដល់2ឆ្នាំស្រួលបួលផង ក្រុមហ៊ុនមួយនេះទទួលបានការគាំទ្រររីក ចម្រេីនយ៉ាងខ្លាំងហើយមានតំណាងចែកចាយដល់ទៅរាប់មុឺននាក់ទាំងក្នុងនិងក្រៅប្រទេស ៕