ពិតមិននឹកស្មានមែន! ក្រសួងសុខាភិបាលប្រកាសថា រកឃើញមន្ត្រីជាន់ខ្ពស់មានបីនាក់ឆ្លងជម្ងឺកូវិដ១៩ពិតប្រាកដមែន

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៩ខែវិច្ឆិកានេះក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ដោយបញ្ជាក់ជាផ្លូវការថា មានមន្ដ្រីចំនួនបីរូបទៀត រកឃើញវិជ្ជមានកូវីដ-១៩ដែលមានការប៉ះពាល់ជាមួយរដ្ឋមន្ដ្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា (ព្រឹត្តិការណ៍ ៣វិច្ឆិកា)។

ប្រភពដដែលបង្ហាញថាមន្ត្រីទាំងបីរូប ដែលរកឃើញវិជ្ជមានកូវីដ-១៩ នោះរួមមាន៖ លោក សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា, លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងបុរសជនជាតិហុងគ្រីអាយុ ៦៨ឆ្នាំ ជាឯកអគ្គរដ្ឋទូតហុងគ្រីសម្រាប់កម្ពុជា និងវៀតណាម ស្នាក់នៅ ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា។នេះគឺលទ្ធផលវិភាគវត្ថុ សំណាកលើកទី២ ជូនដល់អ្នកប៉ះពាល់នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គិតត្រឹមម៉ោង៥ល្ងាចនៃថ្ងៃទី០៩ ខែ វិច្ឆិកា ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។។ បច្ចុប្បន្ន អ្នកជំងឺខាងលើ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

- Advertisement -

សូមរំលឹកផងដែរថា ករណីសរុបដែលរកឃើញអ្នកមានវីរុសកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍៣វិច្ឆិកា គិត ត្រឹមម៉ោង៥ល្ងាចនៃថ្ងៃទី៩ ខែវិច្ឆិកា នេះ មានចំនួន ៤នាក់។ ក្រុមការងារក្រសួងសុខាភិបាល កំពុង បន្តការយកវត្ថុសំណាកអ្នកប៉ះពាល់លើកទី២ និងកំពុងរងចាំលទ្ធផលដែលត្រូវផ្តល់មកក្រសួងជាបន្តបន្ទាប់ នៅពេលធ្វើ ការវិភាគរួច ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ហើយក្រសួង នឹងបន្តជូនដំណឹងជូនសាធារណជនបន្តទៀត នៅពេលទទួល បានលទ្ធផល ជាបន្តបន្ទាប់ និងប្រសិនបើមានការវិវត្តន៍ថ្មីៗពាក់ព័ន្ធទៅនៃព្រឹត្តការណ៍០៣វិច្ឆិកានេះ។

បើយោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល សូមឲ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ជាពិសេស សាលារាជធានីភ្នំពេញ ចាត់តាំងកម្លាំង ធ្វើការតាមដានការអនុវត្តការធ្វើចត្តាឡីស័ករបស់អ្នកប៉ះពាល់ទាំងអស់ ទៅតាមដែនសមត្ថកិច្ចរបស់ខ្លួន ដោយរួមជាមួយមន្ទីរសុខាភិបាលរាជធានី -ខេត្ត ដែលពាក់ព័ន្ធ ដើម្បីចូលរួម ត្រួតពិនិត្យ និងតាមដានសុខភាពអ្នកធ្វើចត្តាឡីស័កទាំងអស់ ប្រកបដោយការទទួលខុសត្រូវ និងរួមគ្នាទប់ស្កាត់ ការចម្លងចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយ ធំ៕

Advertise with us 1200×130