ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ តារាមុខខ្មោចនាយចយ ជាតារាកំប្លែងដ៏ពេញនិយមបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា ហើយក្រោយពីរៀបការជាមួយភរិយាស្រស់ស្អាតដូចទេពអប្សររួចហើយ ភរិយារបស់នាយចយ ក៏មានផ្ទៃពោះ និងជិតសម្រាលនាពេលឆាប់ៗខាងមុខនេះ។
កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈគណនីហ្វេសប៊ុកភរិយារបស់នាយ ចយ ក៏បានបង្ហោះរូបភាពមួយសន្លឹកជាមួយនឹងនាយ ក្នុងឈុតក្បិនបុរាណខ្មែរ បង្ហាញពីផ្ទៃពោះ ដែលនឹងជិតដល់ពេលសម្រាលនោះ ដើម្បីទុកជាអនុស្សាវរីយផងដែរ។
ក្នុងនោះដែរ គេសង្កេតឃើញថា គូស្វាមីភរិយាមួយគូនេះ ប្រកបដោយទឹកមុខសប្បាយរីករាយ និងរំភើបយ៉ាងខ្លាំង ក្នុងការត្រៀមរង់ចាំវត្តមានរបស់កូនប្រុសរបស់ពួកគេ ដែលសល់មិនដល់២ខែទៀតនោះឡើយ៕